ការជូនប្រកាស
បង្កើតការប្រកាសអំពីវគ្គសិក្សា
សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីរៀបចំសេចក្តីប្រកាសអំពីវគ្គសិក្សាដោយរលូន៖
ជំហានទី១៖
- ចូលទៅកាន់ផ្ទាំងគ្រប់គ្រង ចុចលើម៉ឺនុយ វគ្គសិក្សា និងជ្រើសយក បញ្ជីវគ្គសិក្សា ហើយសូមជ្រើសរើស វគ្គសិក្សាណាមួយ។
- នៅក្នុងបញ្ជីនៃវគ្គសិក្សា ចុចលើ ••• ដែលស្ថិតនៅជួរឈរ
ផ្សេងៗហើយជ្រើសយក កែសម្រួល។
ជំហានទី២៖
- បញ្ចូលសារដែលអ្នកចង់បានទៅក្នុងប្រអប់ដែលបានផ្តល់ និងចុចលើប៊ូតុង បង្កើតសេចក្តីប្រកាស។
នៅពេលបញ្ចប់ ការប្រកាសរបស់អ្នកនឹងត្រូវបានបញ្ជូនភ្លាមៗទៅកាន់សិស្សដែលបានចុះឈ្មោះទាំងអស់។