ទិញវគ្គសិក្សា

ការណែនាំអំពីការទិញវគ្គសិក្សា

អនុវត្តតាមជំហានទាំងនេះ ដើម្បីចុះឈ្មោះ និងទិញវគ្គសិក្សាដែលអ្នកចង់បាន៖

  1. ជំហានទី១

    • ចាប់ផ្តើមដោយចូលទៅកាន់គេហទំព័រដើម។ ចុចលើម៉ឺនុយ វគ្គសិក្សា។ ជ្រើសរើសវគ្គសិក្សាដែលអ្នកពេញចិត្តពីជម្រើសដែលមាន។
  2. ជំហានទី២

    • នៅពេលដែលអ្នកបានជ្រើសរើសវគ្គសិក្សារបស់អ្នករួចហើយ ចុចលើប៊ូតុង ចុះឈ្មោះឥឡូវនេះ
  3. ជំហានទី៣

    • ចុចលើ បង់ប្រាក់ ដើម្បីចាប់ផ្តើមដំណើរការទូទាត់៖

    ចំណាំ៖ ប្រសិនបើអ្នកមានលេខកូដបញ្ចុះតម្លៃ សូមបញ្ចូលវាទៅក្នុងប្រអប់ដែលបានកំណត់ ហើយចុច ពិនិត្យ មុនពេលបន្តការទូទាត់។

  4. ជំហានទី៤

    • ដើម្បីបញ្ចប់ប្រតិបត្តិការរបស់អ្នក សូមស្កែន QR Code ដែលផ្តល់ជូនដូចរូប ជាមួយកម្មវិធីធនាគារដែលគ្រាំទ្រមុខងារ KHQR Code
  5. វិធីសាស្រ្តទូទាត់ផ្សេងទៀត

    • ប្រសិនបើអ្នកចូលចិត្តការទូទាត់តាមទូរស័ព្ទ ចុចលើ Pay With Bakong App ប៉ុន្តែត្រូវធានាថាកម្មវិធី Bakong ត្រូវបានដំឡើងនៅលើឧបករណ៍របស់អ្នក។

    • ឬក៏ចុចលើ Save QR Code Pay With Other Banks សម្រាប់រក្សាទុករូប ​QR Code ដើម្បីបញ្ចូលបង់ប្រាក់នៅលើ App ធនាគារណាមួយ ដែលគាំទ្រ KHQR Code

អ្នកនឹងទទួលបានសារជូនដំណឹងពីមេរៀនដែលអ្នកបានបញ្ជារទិញបានជោគជ័យ ឬអាចពិនិត្យមើលក្នុង វគ្គសិក្សារបស់ខ្ញុំ ដើម្បីចូលរៀន