សំណួរ​ដែល​សួរ​ញឹកញាប់

ចម្លើយ៖ Life Toolbox គឺជាផ្លាតហ្វមមួយដែលផ្តល់នូវប្រព័ន្ធអប់រំបែបឌីជីថល និងធនធានជាច្រើនទៀត ដែលផ្តោតលើវិស័យផ្សេងៗគ្នា ដើម្បីជួយបុគ្គលគ្រប់រូប អភិវឌ្ឍជំនាញបំណិនជីវិតរបស់ខ្លួន។ គោលដៅរបស់យើងគឺ ផ្តល់ចំណេះដឹងផ្នែកបំណិន ដល់បុគ្គលម្នាក់ៗ ឱ្យក្លាយជាបុគ្គលដ៏ល្អបំផុតប្រកបដោយ ចំណេះដឹង និងចំណេះធ្វើ ដែលជាតម្រូវការដើម្បីសម្រេចជោគជ័យ ក្នុងជីវិតរបស់ពួកគេ។

ចម្លើយ៖ ដើម្បីចុះឈ្មោះចូលរៀនវគ្គសិក្សានៅសាលាណាមួយលើ Life Toolbox សូមចូលទៅកាន់គេហទំព័ររបស់សាលានោះ ហើយចុចប៊ូតុង ចុះឈ្មោះគណនី ជាមុនសិន។ បន្ទាប់មកស្វែងរកវគ្គសិក្សាដែលអ្នកពេញចិត្ត ហើយចុចទៅលើវគ្គសិក្សានោះ។ បន្ទាប់មកទៀត នៅលើទំព័រព័ត៌មាននៃវគ្គសិក្សា ចុចលើប៊ូតុង ចុះឈ្មោះរៀន ហើយធ្វើតាមការណែនាំ។

ចម្លើយ៖ បាទ/ចា៎! អ្នកអាចរកវគ្គសិក្សាឥតគិតថ្លៃបាននៅតាមសាលារៀន​នីមួយៗរបស់ Life Toolbox។ សាលាទាំងនោះតែងផ្តល់នូវជម្រើស រវាងវគ្គសិក្សាឥតគិតថ្លៃ និងគិតថ្លៃ ទៅតាមកម្រិតក្នុងវិស័យផ្សេងៗ។ វគ្គសិក្សាទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់ចំណេះដឹង និងជំនាញដ៏មានតម្លៃ។ ដើម្បីរកបាននូវវគ្គសិក្សាឥតគិតថ្លៃ សូមប្រើមុខងារស្វែងរកនៅលើសាលានោះ ហើយជ្រើសតម្រង់តម្លៃ (Filter) ឬរកមើលស្លាក “ឥតគិតថ្លៃ” នៅក្នុងបញ្ជីនៃវគ្គសិក្សា។

ចម្លើយ៖ បាទ/ចា៎! គ្រប់សាលាទាំងអស់នៅលើ Life Toolbox មានគោលការណ៍បង្វិលសងរយៈពេល ៣០ ថ្ងៃសម្រាប់វគ្គសិក្សាដែលបានទូទាត់បង់ប្រាក់រួចទាំងអស់។ ប្រសិនបើអ្នកមិនពេញចិត្តនឹងវគ្គសិក្សា អ្នកអាចស្នើសុំការបង្វិលសងពេញលេញនៅទំហំទឹកប្រាក់ដែលបានទូទាត់ ក្នុងអំឡុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការបង់ប្រាក់របស់អ្នក។ ដើម្បីស្នើសុំការបង្វិលសង សូមទាក់ទងក្រុមជំនួយផ្នែកអតិថិជនរបស់យើងតាមរយៈ [email protected] ហើយផ្តល់ព័ត៌មានអំពីគណនីរបស់អ្នក មេរៀនដែលបានទិញ និងហេតុផលសម្រាប់ការស្នើសុំបង្វិលសងរបស់អ្នក។ ចំពោះលក្ខខណ្ឌនៃគោលការបង្វិលសងត្រូវបានចែងរួចជាស្រេចនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ រួមរបស់យើង។

ចម្លើយ៖ ពិតជាបាន! Life Toolbox ត្រូវបានរចនាឡើងដើម្បីឱ្យអាចចូលប្រើបាន ទាំងនៅលើវេបសាយ និងលើទូរស័ព្ទដៃស្មាតហ្វូន។ គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់យើង ធានាថាអ្នកអាចចូលប្រើប្រាស់ និងបញ្ចប់វគ្គសិក្សារបស់អ្នកពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ទាញយកជាមួយ App Store | Google Play

ចម្លើយ៖ វគ្គសិក្សាភាគច្រើននៅសាលានីមួយៗ មិនតម្រូវឱ្យមានតម្រូវការជាមុន ឬលក្ខណៈសម្បត្តិសម្រាប់ការចុះឈ្មោះចូលរៀនទេ។ ទោះយ៉ាងណាក៏ដោយ វគ្គសិក្សាកម្រិតខ្ពស់មួយចំនួន អាចមានតម្រូវការជាមុន ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងទំព័រព័ត៌មាននៃវគ្គសិក្សានោះ។ វាចាំបាច់ណាស់ ក្នុងការពិនិត្យឡើងវិញនូវ ព័ត៌មានលម្អិតនៃវគ្គសិក្សាមុនសម្រេចចិត្តចុះឈ្មោះ ដើម្បីធានាបានថា អ្នកបានបំពេញតាមលក្ខណៈសម្បត្តិ ឬតម្រូវការជាមុនសិន។

ចម្លើយ៖ ប្រសិនបើអ្នកត្រូវការជំនួយ ឬការគាំទ្រ សូមមេត្តាទាក់ទងមកផ្នែកជំនួយអតិថិជនរបស់យើង។ អ្នកអាចទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីម៉ែល [email protected] ។ ក្រុមការងាររបស់យើងគឺនឹងជួយអ្នក 24ម៉ោង/7ថ្ងៃ ដើម្បីជួយអ្នកជាមួយនឹងសំណួរ ឬកង្វល់ណាមួយដែលអ្នកចង់ដោះស្រាយ។